khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ និងលោកជំទាវ មុំ សណ្តាប់ អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមពិនិត្យឯកសារដើម្បីចូលរួមសិក្ខាសាលាស្តីពី «ការចូលរួមរបស់ប្រជាពលរដ្ឋ និងសភាបើកចំហសម្រាប់អភិបាលកិច្ចប្រកបដោយបរិយាបន្ន និងឆ្លើយតបសម្រាប់ឆ្នាំ២០២៥»
     
    ចែករំលែក ៖

    នារសៀលថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំគណៈកម្មការទី២រដ្ឋសភា ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមពិនិត្យឯកសារដើម្បីចូលរួមសិក្ខាសាលាស្តីពី «ការចូលរួមរបស់ប្រជាពលរដ្ឋ និងសភាបើកចំហសម្រាប់អភិបាលកិច្ចប្រកបដោយបរិយាបន្ន និងឆ្លើយតបសម្រាប់ឆ្នាំ២០២៥» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមអធិបតីភាព ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការ ប្រតិបត្តិនៃក្រុមសភាជាតិកម្ពុជាAPF ។

    ប្រភព៖ នាយកដ្ឋាន​កិច្ចការ​ហ្រ្វង់កូហ្វូន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក